នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាជ្រើសរើសផលិតផលខ្មែរ ដែលជាសក្តានុពលរបស់ខេត្ត ដើម្បីបញ្ចូលជាផលិតផលបឋម ភូមិមួយផលិតផលមួយ។
កិច្ចប្រជុំប្រព្រឹត្តធ្វើនៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមលោកអភិបាលរងក្រុង ស្រុក លោកតំណាងមន្ទីរពាក់ព័ន្ធ និងអស់លោក លោកស្រីមួយចំនួនទៀត៕