រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • 1.7ពាន់
  • ដោយ Sotheavy

បាត់ដំបង រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ បាត់ដំបង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជកាជុំវិញខេត្តជាច្រើនរូបទៀតរូបទៀតទៀត ។

លោក ណុប ដារ៉ា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដែលបានបង្ហាញជាសត្យានុម័តអំពីការរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានតម្លៃជាសាកល គឺជាការរួមចំណែក យ៉ាងពេញទំហឹងក្នុងការធ្វើឱ្យប្រសើឡើងនូវការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាល ទី៦ និងកំណែទម្រង់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដោយឡែកសម្រាប់ខេត្តបាត់ដំបង ក្រោមការគិតគូរយកចិត្តទុកដាក់តម្រង់ទិស អនុវត្តការងារដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ហើយក៏មានការចង្អុលបង្ហាញពី ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋ មន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ ។

ក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បាន​ថ្លែងថា ករណី​គ្រឿង​ញៀន គឺជា​រឿង​ឧក្រិដ្ឋកម្ម មាន​ច​រិ​ក​ខុសពី​បទល្មើស​ផ្សេងៗ និង​មិនអាច​លើកលែង​បាន ការប្រយុទ្ធប្រឆាំង ជាមួយនឹង​គ្រឿងញៀន របស់​រាជរដ្ឋាភិបាល មាន​រយៈពេល ៥ ឆ្នាំ​មកហើយ កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ គ្រប់ផ្នែក និង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ប្រើ​ប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ខិតខំ​សហការ​ប្រមែប្រមូល​ព័ត៌​មាន ភស្តុតាង កំណត់ និង​ក្ដាប់​ឲ្យ​បាន​នូវ មុខសញ្ញា​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន នូវ​ការ​លួចលាក់ នាំចូល​គ្រឿង ញៀន​ពី​ខាងក្រៅ ទាំង​ការយកមក​ចែកចាយ ជួញដូរ​ក្នុង​ខេត្ត និង​ការប៉ុនប៉ង នាំចេញ​ឆ្លងដែន ទៅ​ប្រទេស​ទី​បី និង​ស្រាវជ្រាវ​បង្ក្រាប ឲ្យ​ដល់​ឫសគល់ កាត់ផ្តាច់​ខ្សែរយៈ​បណ្ដាញ និង​តាម​ចាប់​មេក្លោង មក​ផ្ដន្ទាទោស​តាមច្បាប់​។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់​ថា កិច្ចប្រជុំ​ថ្ងៃនេះ ផ្ដោតទៅលើ​គោលការណ៍ ទាំង ៩ ចំណុច ដែល​ពាក់ព័ន្ធ​ការងារ ត្រួតពិនិត្យ​គ្រឿង​ញៀន ជាពិសេស​សម្រាប់​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ២០២០ ៕

អត្ថបទទាក់ទង