រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យទីតាំងលាបថ្នាំបេតុងចិញ្ចើមផ្លូវ និងការអ៊ុតគំនូសផ្លូវចំនួន ៤ ខ្សែ និងធ្វើការរៀបចំដាក់ផ្លាកសញ្ញាចរាចរណ៍ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យទីតាំងលាបថ្នាំបេតុងចិញ្ចើមផ្លូវ និងការអ៊ុតគំនូសផ្លូវចំនួន ៤ ខ្សែ និងធ្វើការរៀបចំដាក់ផ្លាកសញ្ញាចរាចរណ៍ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីពាក់ព័ន្ធសំខាន់មួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការកែលម្អលាបថ្នាំឡើងវិញលើបេតុងចិញ្ចើមផ្លូវ (Curb) ពណ៌ខ្មៅ លឿង និងអ៊ុតគំនូសចរាចរណ៍ ពណ៍ស លឿង ចំនួន ៤ ខ្សែ និងរៀបចំការដាក់ផ្លាកសញ្ញាចរាចរណ៍ហាមបត់ឆ្វេង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ។

សូមជម្រាបជូនដែរថា ការអភិវឌ្ឍន៍ និងការកែលម្អសោភណភាពរបស់សាកលវិទ្យាល័យបាត់ដំបង ឱ្យស័ក្តិសមជាគ្រឹះស្ថានសិក្សាឈានមុខ ដែលប្រកបដោយបរិស្ថានល្អ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាពខ្ពស់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យវឌ្ឍនៈភាពនៃការសាងសង់បណ្ណាល័យសាកលវិទ្យាល័យបាត់ដំបងផងដែរ៕

អត្ថបទទាក់ទង