រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អំពាវនាវដល់ទីវត្តអារាមនានាចូលរួមវិធានការពារជំងឺកូវីដ ១៩ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

  • 1.3ពាន់
  • ដោយ Sotheavy


នៅរសៀលថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវធ្វើការអំពាវនាវដល់ទីវត្តអារាមនានា ត្រូវចូលរួមវិធានការការពារជំងឺកូវិដ១៩ ដោយរៀបចំមានការវ៉ាស់កម្តៅ បាញ់អាកុល នៅមុខក្លោងទ្វារច្រកចេញចូល និងមានការរក្សាគម្លាតឱ្យបានត្រឹមត្រូវការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម ងួន រតនៈ បានថ្លែងដូចច្នេះ នៅក្នងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ឯកឧត្តម ងួន រតនៈ បានថ្លែងសង្កត់ធ្ងន់ផងដែរ ចំពោះអាហារដ្ឋានមួយចំនួនដែលមិនទាន់បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលនៅតែលួចឆ្លៀតឱកាស នៅពេលយប់ដោយមិនបានរក្សាគម្លាតសុវត្ថិភាព ដូច្នេះមន្ទីរទេសចរណ៍ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តការត្រួតនៅពេលយប់បន្តទៀតផងដែរ៕


អត្ថបទទាក់ទង