រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបងបន្ត ចុះពិនិត្យមើលការងារជួស ជុល និងកាត់តូប ផ្សារធំបាត់ដំបង (ផ្សារណាត់) ដែលត្រូវភ្លើងឆេះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០

  • 2.5ពាន់
  • ដោយ Sotheavy

នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងប្រធានក្រុមការងារ និងលោក ណុប ដារ៉ា អភិបាលរង នៃគណៈ អភិបាលខេត្ត និងជាអនុប្រធានក្រុមការងារ តំណាង ឯ,ឧ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បាន អញ្ជើញចុះពិនិត្យមើលការងារជួសជុល និងកាត់តូបនៅផ្សារណាត់បាត់ដំបង ដែលត្រូវបានភ្លើងឆេះ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ ។

ក្រោយពីមានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យតូបចំនួន ៣២តូប ក្នុងចំណោម ៥៥១តូប ខូចខាតទាំង ស្រុងនោះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃខេត្តបាត់ដំបងទាំងអស់ បានខិតខំរៀបចំកន្លែងលក់ដូ ក៏ដូចជាសណ្តាប់ធ្នាប់ ការធ្វើអនាម័យ និងលាងសម្អាត ជួសជុលឡើងវិញ ដើម្បីជាដំណោះស្រាយ ជូនអុំ ពូមីង បងប្អូន ដែលជាអាជីវកររងគ្រោះ ឆាប់បានប្រកបរបររបស់ខ្លួនឡើងវិញ ។

ក្នុងឱកាសចុះពិនិត្យមើលការងារកាត់តូបនៅផ្សារណាត់បាត់ដំបង ក្រោយពីបានបើកឱ្យដំណើរការវិញ ហើយនោះ លោក សឿម ប៊ុនរិទ្ធ និងលោក ណុប ដារ៉ា បានជួបសំណេះសំណាល ជាមួយអាជីវករផងដែរ ។

សូមបញ្ជាក់ថា ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៦ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់ផ្សារណាត់ ក៏ត្រូវបានគេ ចាត់ទុកថា ជាសំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ ៕

អត្ថបទទាក់ទង