ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ និងផ្សព្វផ្សាយរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង នងផ្តល់សេវារបស់អង្គភាពច្រក នៅសាលាខេត្តបាត់ដំបង
នៅរសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ និងផ្សព្វផ្សាយរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង នងផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
កិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តទទួលបន្ទុក លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធាន តំណាងមន្ទីរផ្តល់សេវា មន្ត្រីផ្តល់សេវាជួរមុខ ជួរក្រោយ និងអ្នកពាក់ព័ន្ធផ្សេងៗផងដែរ។
ព័ត៌មានជាប់ទាក់ទង