រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំបន្ទាន់ធ្វើការវាយតម្លៃពីការខូចខាតនៅផ្សារណាត់បាត់ដំបង និ ងមានវិធានការម៉ត់ចត់ ការពង្រឹងប្រព័ន្ធសុវត្ថិភាព ទឹក-ភ្លើងនិងអនាម័យ បរិស្ថាន នៅតាមបណ្តាផ្សារ ធំៗនានាក្នុងទីប្រជុំជនក្រុង-ខេត្តបាត៎ដំបង

  • 2.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំចាត់ក្រុមការងារធ្វើការវាយតម្លៃពីការខូចខាតនៅផ្សារណាត់បាត់ដំបង និងមានវិធានការម៉ត់ចត់ ការពង្រឹងប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងនិងអនាម័យ បរិស្ថាន នៅតាមបណ្តាផ្សារធំៗនានាក្នុងទីប្រជុំជនក្រុង-ខេត្តបាត៎ដំបង

ក្រោយទទួលការណែនាំពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាខេត្តបាត់ដំបង និងជា ប្រធាន នៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់និងគោលការបទបញ្ជាសំខាន់ៗមួយចំនួន ជាគន្លឹះក្នុងការដឹកនាំនៃកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធ និងមហន្តរាយការឆេះផ្សារណាត់បាត់ដំបង កាលពីព្រលប់ៗថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ ដើម្បីបានចាត់ លោកអភិបាលរង នៃគណៈអភិបាលខេត្ត ២រូប ក្នុងការកំណត់ពីរបៀបវារៈដើម្បីធ្វើការដឹកនាំកិច្ចប្រជុំ ក្នុងការត្រួតពិនិត្យនិងវាយតម្លៃពីហេតុការណ៍កើតឡើងបណ្តាលឲ្យមានអគ្គីភ័យឆេះផ្សារ និងឆេះតូបខូចខាតទាំងស្រុង ចំនួន៣៣តូប ក្នុងនោះ មានតូបលក់ចាប់ហ៊ួយ តូបលក់ខោអាវ និងតូបលក់ចានឆ្នាំង។

នេះបើតាមការអះអាង របស់គណៈកម្មការផ្សារធំបាត់ដំបង ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ។ ហើយក្នុងនោះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ គណៈកម្មការផ្សារនេះគ្រប់គ្រងចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ដោយក្នុងនោះ មានតូបលក់ដូរ ចំនួន៥៥១តូប និងរានលក់ដូរ ចំនួនជាង ២៦០ផងដែរ។ ដោយឡែក បើតាមការអះអាងពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងទៀតថា៖បើតាមក្រុមការងារចុះពិនិត្យមើលជាក់ស្តែងនៅព្រឹកថ្ងៃទី៣១សីហានេះ តូបដែលឆេះទាំងស្រុងមានចំនួន៣៣តូបក្នុងនោះ៖តូបចាប់ហ៊ួយចំនួន១៦តូប,តូបចានឆ្នាំង៤និងតូបលក់ខោអាវ១៣ និងមានតូបរងផលប៉ះពាល់សរុបប្រមាណ៤០តូប


ក្នុងកិច្ចប្រជុំមិនទាន់បានវាយតម្លៃពីទំហំនៃការខូចខាតសរុប ជាទឹកប្រាក់នៅឡើយនោះទេ? ដោយសារតែរដ្ឋបាលខេត្ត អាជ្ញាធរក្រុងនិងសមត្ថកិច្ចពាក់កំពុងពិនិត្យវាយតម្លៃបន្ថែមពីទំហំនៃការខូចខាតនេះ។ហើយក្នុងហេតុការណ៍ ក្រោយការពន្លត់ទាំងស្រុងនៅចន្លោះវេលាម៉ោង៧,៣០-៨យប់និងគ្រប់គ្រងបានទាំងស្រុង ហើយនោះ គឺនៅយប់ថ្ងៃដដែលក៏មានហេតុការកើតឡើងចំនួន២ដងឡើងទៀតនៅវេលាម៉ោងជាង១០យប់ និងម៉ោង០៣ទៀបភ្លឺដោយសារតែចំហាយនៅងំ ពីគំនរដែលឆេះ ក៏បង្កឲ្យមានអណ្តាតភ្លើងឆេះឡើងវិញ២ដងទៀត។តែត្រូវកម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះចាត់វិធាន
ការពន្លត់ បានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំនេះ ក្រោយការលើកឡើងពីចំណុចអវិជ្ជមានពីការគ្រប់គ្រង និងពីការទទួលខុសត្រូវលើផ្សារ មិនបានម៉ត់ចត់ជាក់លាក់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ទាំងក្នុងទីផ្សារ និងនៅខាងក្រៅរបងផ្សារ ជាពិសេសសណ្តាប់នៅតាមចិញ្ចើមផ្លូវ និងលើដងផ្លូវសាធារណៈកន្លងមក។

ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានកំណត់និងដាក់ចេញនូវវិធានការក្នុងការចុះរៀបចំនិងធ្វើការកែលម្អនៅតាមទីតាំងផ្សារធំៗនៅក្នុងទីប្រជុំជននៃក្រុងបាត់ដំបង ដោយកំណត់ឲ្យគ្រប់បណ្តាស្ថាប័នមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងចុះធ្វើការសិក្សាលម្អិតបន្ថែមទៀត ពីផលប៉ះពាល់ ពីគំរោងពាក់ព័ន្ធគ្រប់ស្ថាប័នជំនាញ ធ្វើការសិក្សាលម្អិត និងអំពីការរៀបចំប្លង់មេ ដើម្បីធ្វើការវាយតម្លៃនូវក្នុងការស្តារ និងរៀបចំផ្សារណាត់បាត់ដំបងឡើងវិញ ដើម្បីអភិវឌ្ឍន៍ផ្សារនេះ ឲ្យមានទាំងសោភ័ណភាពទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាសខ្យល់ចេញចូលឲ្យបានល្អប្រសើរ និងពីអត្តសញ្ញាណរបស់ផ្សារដែលជាសម្បត្តិបិតិកភ័ណ្ឌបន្សល់ទុកពីសម័យបារាំងកន្លងមក។ជាពិសេសពីការរៀបចំឲ្យមានសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញនិងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំឲ្យមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនិមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបំរុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ ដើម្បីបានដោះស្រាយជាបឋមនៅពេលកើតឡើង។

លោក សឿម ប៊ុនរិទ្ធិ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ សូមស្នើដល់រដ្ឋបាលក្រុង គណៈកម្មការផ្សារ អ្នកវិនិយោគភាស៊ីផ្សារ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំពន្លឿនការរៀបចំសម្អាតផ្សារឡើងវិញឲ្យបានឆាប់ដើម្បីជួយសម្រួលដល់ការលក់ដូររបស់អាជីវករក្នុងផ្សារឲ្យមានដំណើរការលក់ដូរធម្មតាឡើងវិញ។ដោយឡែកគ្រប់អាជីវករដែលលក់ដូរទាំងក្នុងនិងនៅខាងក្រៅផ្សារត្រូវចូលរួមសហការជាមួយគណៈកម្មការនិងអ្នកវិនិយោគផ្សារទាំងសណ្តាប់ធ្នាប់ពីការកំណត់ការលក់ដូរទៅតាមការណែនាំរបស់ផ្សារនិងអាជ្ញាធរក្រុង ដើម្បីដំណើរការឲ្យផ្សារឆាប់បានលក់ដូរនៅក្នុងពេលវេលាសមស្របណាមួយ ចៀសវាងការយឺតយ៉ាវ។

លោក សឿម ប៊ុនរិទ្ធិ និងលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ក៏បានជំរុញដល់គណៈកម្មការផ្សារណាត់និងម្ចាស់ផាស៊ីផ្សារ ត្រូវពិនិត្យកែលម្អឡើងវិញនិងត្រូវបញ្ឈប់បន្ទាន់ពីភាពអសកម្មកើតឡើងនៅក្នុងបរិវេណផ្សារនិងជុំវិញផ្សារ ជាពិសេស និងពីបញ្ហាការយឺតយ៉ាវពីការប្រមូលសម្រាម របស់ ក្រុមហ៊ុន សិន ទ្រី កន្លងមក៕

អត្ថបទទាក់ទង