រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី ៥ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី ៥ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោកអភិបាលក្រុង ស្រុក ទាំង ១៤ និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
១-ពិនិត្យ អនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំវិសាមញ្ញលើកទី៥
២-ស្តាប់បទបង្ហាញអំពីបែបបទ នីតិវិធីនៃការផ្តល់សេវា "លិខិតអនុញ្ញាតអភិវឌ្ឍន៍" និងនីតិវិធីនៃការផ្តល់សេវា "លិខិតអនុញ្ញាតសាងសង់ និងសេវាសូរិយោដី និងភូមិសាស្ត្រ" ដោយលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោគដីខេត្ត
៣-ស្តាប់បទបង្ហាញអំពីបែបបទ នីតិវិធីនៃការផ្តល់សេវា "បង់ពន្ធប្រថាប់ត្រា" ដោយមន្ត្រីជំនាញសាខាពន្ធដារខេត្ត។
៣.សំនួរ-ចម្លើយ និងការបញ្ចេញមតិយោបល់ផងដែរ៕

អត្ថបទទាក់ទង