នៅថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ខែមីនាឆ្នាំ២០១៩ នៅពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង វត្តពោធិ៍វាលក្រុងបាត់ដំបងបានរៀបចំកាប្រលងជ្រើសរើសសមណសិស្ស-សិស្សចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ រួមមានពុទ្ធិកវិទ្យាល័យអ៉ឹងធួង ពុទ្ធិកអនុវិទ្យាល័យថ្មគោល មោងឬស្សី និងខេត្តប៉ៃលិននៅមណ្ឌលបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃ មន្ទីរធម្មការទាំង២ខេត្តគឺខេត្តបាត់ដំបង និងប៉ៃលិន មន្ទីរអង្គភាពនានាជុំវិញខេត្ត ។
ថ្លែងក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តបានសម្តែងការកោតសសើរនិងអបអរសាទរចំពោះលទ្ធផលនៃការសិក្សានិងលទ្ធផលប្រឡងយកវិញ្ញាបនបត្ររបស់សមណសិស្ស-សិស្ស ដែលជាបេក្ខជនបានបំពេញគន្ថធុរៈដោយបានខិតខំសិក្សារៀនសូត្ររហូតដល់បានដាក់ពាក្យប្រលងយកវិញ្ញាបនបត្រពុទ្ធិកបឋមភូមិនិងថែមទាំងបានប្រលងជាប់ដែលនេះជាការវាស់ស្ទង់សមត្ថភាពរបស់បេក្ខសមណៈសិស្ស-សិស្ស ដើម្បីក្លាយជាធនធានសង្ឃខាងពុទ្ធសាសនាថេរវាទដ៏សំខាន់ជាពិសេសការទ្រទ្រង់សីលធម៌ព្រះពុទ្ធសាសនា សម្រាប់អប់រំនិងដឹកនាំពុទ្ធបរិស័ទសម្រាប់ការចូលរួមអភិវឌ្ឍន៍សង្គមជាតិទាំងមូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ឪ្យកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានលើកទឹកចិត្តចំពោះបេក្ខសមណសិស្ស-សិស្សគ្រប់ព្រះអង្គ/រូប ទោះបីលទ្ធផលប្រលងនាពេលនេះទទួលបានលទ្ធផលយ៉ាងណាក៏ដោយសូមកុំបោះបង់និងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ព្រោះតម្លៃសញ្ញាបត្រពុទ្ធិកសិក្សាក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាឲ្យតម្លៃសមមូលទៅនឹងសញ្ញាបត្រខាងក្រសួងអប់រំយុវជននិងកីឡាផងដែរ ។
ចំពោះវិញ្ញាសារប្រលង មាន៤វិញ្ញាសារដែរត្រូវប្រលង រួមមាន៖ វិញ្ញាសារបាលីប្រែនិងវិយ្យាករណ៍ , វិញ្ញាសារព្រះវិន័យ ,វិញ្ញាសារគណិតវិទ្យា ,និងវិញ្ញាសសេរតាមអាន ដែលមានរយៈពេល១ថ្ងៃពេញនិងចែកចេញជា១៤បន្ទប់ ។
![](https://asset.cambodia.gov.kh/provincial/2019/03/53513143_1728517350583606_398085610834755584_n.jpg)
![](https://asset.cambodia.gov.kh/provincial/2019/03/54349970_1728517817250226_6107069562174308352_n.jpg)
![](https://asset.cambodia.gov.kh/provincial/2019/03/53790535_1728517493916925_8058285050266910720_n.jpg)
![](https://asset.cambodia.gov.kh/provincial/2019/03/53793187_1728518390583502_2010514692799201280_n.jpg)
![](https://asset.cambodia.gov.kh/provincial/2019/03/52810448_1728518453916829_6668488007567278080_n.jpg)
![](https://asset.cambodia.gov.kh/provincial/2019/03/53183576_1728518133916861_6881196924326641664_n.jpg)
![](https://asset.cambodia.gov.kh/provincial/2019/03/53382610_1728517703916904_3036800585627074560_n.jpg)
![](https://asset.cambodia.gov.kh/provincial/2019/03/53334475_1728518530583488_468560539488878592_n.jpg)
![](https://asset.cambodia.gov.kh/provincial/2019/03/53475214_1728518787250129_8443969741898383360_n.jpg)