រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ រោងចក្រផលិតទឹកស្អាតភ្នំវាលចាប នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតតេជោសែន ភ្នំវាលចាប ខេត្តបាត់ដំបង

  • 2.9ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ទេព បុប្ផា ចម ប្រសិទ្ធិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែន ភ្នំវាលចាប ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹនាំមន្ទីរ មន្ត្រីរាជការ កងទ័ព គ្រួសារកងទ័ព និងកំម្លាំងទីលានហ្វឹកហ្វឹន សរុបប្រមាណជាង ៤៦១ នាក់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងនៅក្នុងពិធីនោះឱ្យថា ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែន កន្លងមកនៅក្នុងសម័យខ្មែរឥស្សរៈគឺជាតំបន់លាក់ខ្លួនរបស់កម្លាំងចលនាតស៊ូគ្រប់ជំនាន់ប្រឆាំងជាមួយកម្លាំងរាជរដ្ឋាភិបាល ហើយក៏ជាតំបន់អនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រែក្លាយតំបន់នេះទៅជាទីលានសម្រាប់ហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សខាងវិស័យយោធា គួបផ្សំនឹងការបាញ់គ្រាប់ពិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបងផងដែរ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យដំណើររោងចក្រផលិតទឹកស្អាតភ្នំវាលចាប នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតតេជោសែន ភ្នំវាលចាបនាពេលនេះថា ដោយមានការយកចិត្តទុកដាក់អំពីសុខភាពរបស់យុទ្ធជន និង ពលទាហាន ដែលកំពុងឈរជើងការពារព្រំដែន និងជួយស្វែងរកសុខសន្តិភាពជូនប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាវវ៉ៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ យើងខ្ញុំជាមន្ត្រីរាជការ និងជាកម្លាំងជួរក្រោយ សូមធ្វើការកោតសរសើរចំពោះភក្តីភាព ភាពដ៏អង់អាចក្លាហ៊ានរបស់ពលទាហាន នាយក ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិផងដែរ

នៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានឧបត្ថម្ភបន្ថែមតាមសំណូមពរនូវ ម៉ាស៊ីនភ្លើងកម្លាំង ៤៥ គីឡូវ៉ាត់ចំនួន ១គ្រឿង សម្រាប់ប្រើប្រាស់ឱ្យប្រព្រឹត្តទឹកស្អាត និងឧបត្ថម្ភផ្ទះចំនួន ១ខ្នង ទំហំ ៥×៨ ម៉ែត្រសម្រាប់កងការពារស្នាក់នៅ និងគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មួយចំនួនធំចែកជូនដល់គ្រួសារកងទ័ព និងពលទាហាននាឱកាសផងដែរ។

សូមជម្រាបជូនដែរថា រោងចក្រផលិតទឹកស្អាត ភ្នំវាលចាបនេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ និងលោកជំទាវ តាមរយៈក្រុមហ៊ុន ម៉ៃក្រូ ភូរីហ្វីខេសិន សៀងហៃ ដែលមានទឹកប្រាក់ប្រមាណជិត ២ ម៉ឺនដុល្លាសហរដ្ឋអាមេរិច សម្រាប់ពលទាហាន នាយទាហាន ប្រើប្រាស់នៅក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែននេះផងដែរ៕

អត្ថបទទាក់ទង