រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំស្តីពីអនុគម្រោងសាងសង់ទីលានកប់សំរាម នៅសាលប្រជុំសាលាខេត្តបាត់ដំបង

  • 1.8ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងការធ្វើបង្ហាញស្តីពីអនុគម្រោងសាងសង់កប់សំរាមក្រុងបាត់ដំបង ដោយតំណាងក្រសួងសាធារណការ និងជញ្ជូន ក្រោមឥទានរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលមានការអញ្ជើញចូលរួមពីអស់ លោក លោកស្រី ប្រធាន អនុប្រធានពាក់ព័ន្ធ លោកអភិបាលរងក្រុង លោកអភិបាលស្រុកបាណន់ មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនដែរថា ដើម្បីផ្តល់នូវវិធានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាព ដើម្បីការពារ ឬកាត់បន្ថយផលប៉ះពាល់អវិជ្ជាមានដែលកើតមានដល់បរិស្ថាន ជាពិសេសការបំពុលទឹកលើដី ទឹកក្រោមដី ដែលជាហានិភ័យជាផលអាក្រក់ដល់សុខភាពមនុស្ស សត្វផងដែរ៕

អត្ថបទទាក់ទង