រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ទទួលជួបតំណាងបងប្អូនប្រជាពលរដ្ឋ ២៣ គ្រួសារ ដែលមានទំនាស់ដីធ្លី នៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ៍ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបស្តាប់ និងពិភាក្សាបញ្ហាទំនាស់ដីធ្លជាមួយបងប្អូនប្រជាពលរដ្ឋ ៦ នាក់តំណាងបងប្អូនប្រជាពលរដ្ឋ ២៣គ្រួសារ ដែលមានទំនាស់ដីធ្លីក្នុងភូមិសាស្រ្តភូមិឆរកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នៅកិច្ចប្រជុំទទួលជួប និងពិភាក្សានោះក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោគដីខេត្ត លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យសាលាខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន ៕

អត្ថបទទាក់ទង