រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលថវិកាពីសប្បុរជនសម្រាប់សាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជន និងសម្រាប់បំពាក់អំពូលសូឡាបំភ្លឺសាធារណៈ នៅខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តទទួលថវិការបស់លោកឧកញ៉ា វិញ ហ៊ួរ និងលោកជំទាវ ចំនួន ៩០.០០០ ដុល្លា ដើម្បីចូលរួមចំណែកក្នុងការសាងសង់លំនៅដ្ឋានចំនួន ៣០ ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តបាត់ដំបង តាមរយៈលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង លោកឧកញ៉ា ទីវ ម៉េងហ៊ុយ និងលោកជំទាវ ចំនួន ៥៩ ០០០ ដុល្លា ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការដាក់បង្គោលភ្លើង បំពាក់អំពូលសូឡាចំនួន ៥០ ដើមផងដែរ នៅក្នុងពិធីប្រគល់ទទួលថវិកាក៏មានការអញ្ជើញចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ដែលបានលះបង់នូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតយុទ្ធជន និងចូលរួមក្នុងការអភិវឌ្ឍន៍ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានផ្ដល់ជូនលិខិតថ្លែងអំណរគុណជូនលោកឧកញ៉ាទាំងពីរ និងបានថតរូបទុកអនុស្សាវវរីយ៍ផងដែរ៕

អត្ថបទទាក់ទង