រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីកាត់ខ្សែបូសម្ពោធស្ពានដែកបេឡេ ១ខ្សែ និងអគាសិក្សាចំនួន ២ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ នៅស្រុកបាណន់ ខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

នៅថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមកិច្ចប្រជុំរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីកាត់ខ្សែបូសម្ពោធស្ពានដែកបេឡេ ១ខ្សែ និងអគារសិក្សាចំនួន ២ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមពី ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ ពាក់ព័ន្ធ លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់ជាច្រើនទៀត។

សូមជម្រាបជូនដែរថា នៅក្នុងកិច្ចនោះបានធ្វើការបែងភារកិច្ចគ្នាចាត់អញ្ជើញសមាសភាពគណៈអធិបតី បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតអាហារូបករណ៍ ការរៀចំតុបតែងលម្អរនៅតាំងនៅស្ពានដែកបេឡេ សម្រាប់ធ្វើការសម្ពោធ និងការរៀបចំតុបតែងនៅសាលារៀនផងដែរ។

គូសបញ្ជាក់ដែលថារដ្ឋបាលខេត្តចេញជូនដល់អង្គភាពសកម្មភាពកំចាត់មីនទី២ (CMAC-DU2) ដើម្បីចុះស្រាវជ្រាវរុកមីនមនទាន់ផ្ទុះ និងសំណល់សង្គ្រោម ដែលនៅទីតាំងចំនួន ៤ រួមមាន ទីតាំងចុះឧទ្ធម្ភាគចក្រ ទីតាំងឡើងឧទ្ធម្ភាគចក្រ ទីតាំងក្នុងបរិវេណអនុវិទ្យាល័យ និងទីតាំងគល់ស្ពានដែកបេឡេងផងដែរ។

សូមបញ្ជាក់បន្ថែមទៀត ពិធីសម្ពោធស្ពានដែកបេឡេង និងអគារសិក្សាចំនួន ២ ខ្នង ដែលស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាពេលឆាប់ខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង