នៅថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក មូល ធន នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានផ្តល់ថវិកាដល់មន្ត្រីជាកិច្ចសន្យាបម្រើការងារថែសួនច្បារសាធារណៈក្នុងក្រុងបាត់ដំបង និងនៅក្នុងបរិវេណសាលាខេត្ត ចំនួន ៥២ នាក់ ហើយក្នុងម្នាក់ទទួលបានថវិកា ១៥ម៉ឺនរៀលផង អាកុល ១ដប សាប៊ូ ១ដុំ និងមានចែកប័ណ្ណ បសស ជូនដល់ពួកគាត់ផងដែរ។
គូសបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យកម្មករ និយោជិក និយោជក និងមន្ត្រីរាជការឈប់សម្រាករយៈពេល ៥ ថ្ងៃ សងជំនួសវិញការសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់ថវិកាលើកទឹកចិត្តបងប្អូនមន្រ្តីជាប់កិច្ចសន្យា ដែលខិតខំប្រឹងប្រែងក្នុងថែទាំសួនច្បារក្នុងក្រុងបាត់ដំបង និងក្នុងបរិវេណសាលាខេត្ត សោភណ្ឌភាពស្រស់ស្អាតផងដែរ៕