រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបើកការប្រកួតកីឡាបាល់ទាត់នារីក្របខណ្ឌថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្តើមពាន់រង្វាន់ប្រាក់លាន នៅឃុំតាគ្រាម ស្រុបាណន់ ខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ស រដ្ឋា លោកជំទាវ សុខ ចន្ធីរ៉ា អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់នារីក្របខណ្ឌថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្តើមពាន់រង្វាន់ប្រាក់លាន នៅឃុំតាគ្រាម ស្រុបាណន់ ខេត្តបាត់ដំបង ដែលរៀបចំដោយ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំតាគ្រាម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិកសមជិកា សសយក អាជ្ញាធរស្រុក ឃុំ និងបងប្អនប្រជាពលរដ្ឋជាច្រើនផងដែរ។

ឯកឧត្តក ឃុន សំបូរ បានឡើងនៅក្នុងពិធីបើកការប្រកួតនោះផងដែរថា ការប្រកួតកីឡានាឱកាសនេះក្នុងគោលបំណងលើកកម្ពស់វិស័យកីឡានៅមូលដ្ឋាន ក៏ដូចជាការលើកទឹកចិត្តឱ្យប្អូនៗយុវជន យុវនារីស្រលាញ់កីឡា និងចូលរួមនាំគ្នាលែងកីឡា ដើម្បីជៀសផុតឆ្ងាយពីគ្រឿងញៀន ចេះរួបរួមសាគ្គីគ្នា និងលែងកីឡាដើម្បីសុខភាពផងដែរ។

ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាគ្រាម ក៏បានផ្តាំផ្ញើដល់ប្អូនៗ ក្មេយៗ ដែលជាកីឡាការិនី ត្រូវលែងប្រកបដោយការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងការប្រកួតលក្ខណៈបច្ចេកទេស។

សូមជម្រាបជូនដែលថា ក្រុមកីឡាការិនី ដែលអញ្ជើញចូលរួមប្រកួតមានចំនួន ៨ ក្រុម ដែលមានរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២០ ដែលមានអញ្ជើញចូលរួមពីក្រុមកីឡាកានីមកពី ៖ ១-ក្រុមកីឡាការិនីឃុំតាគ្រាម, ២-ក្រុមកីឡាការិនីឃុំចែងមានជ័យ , ៣-ក្រុមកីឡាការិនីស្រុកថ្មគោល, ៤-ក្រុមកីឡាការិនីស្រុកសំឡូត, ៥-ក្រុមកីឡាការិនីឃុំភ្នំសំពៅ, ៦-ក្រុមកីឡាការិនី សសយក ក្រុងបាត់ដំបង, ៧-ក្រុមកីឡាការិនីឃុំឈើទាល និង៨-ក្រុមកីឡាការិនីស្រុកកំរៀង។

គូសបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតនេះដែរចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកា ៤ លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានពាន ១ និងថវិកា ៣ លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានពាន ១ និងថវិកា ២លានរៀល ហើយចំពោះកីឡាការិនីមិនទទួលបានចំណាត់ថ្នាក់ក្នុងមួយក្រុមៗទទួលបានថវិកា ៧០ ម៉ឺនរៀលផងដែរ។

អត្ថបទទាក់ទង