រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលថវិការបស់បងប្អូនប្រជាពលរដ្ឋស្រុកថ្មគោល ចូលរួមមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា នៅសាលាខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលថវិការបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោលតាមរយៈលោក គឹម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោលប្រមាណជាង ៧ លានរៀល ដែលមានការអញ្ជើញចូលរួមពី លោក នាយករដ្ឋបាលខេត្ត លោក អភិបាលរងស្រុក សសយកស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក គឹម វណ្ណៈ បានឱ្យដឹងថា ថវិកាដែលនាំយកមកនាថ្ងៃនេះគឺបានមកពីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងបងប្អូនអាជីវករលក់ដូរផ្សេងៗ ដែររដ្ឋបាលស្រុកបានរៀបចំហិបមូលនិធិគុន្ធបុប្ផានៅតាមទីវត្តអារាម និងតាមទីសាធារណៈផ្សេងៗ ដែលមានការចូលរួមទៅតាមសាទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ ដែលមានចាប់ ១០០ រៀលទ្បើងទៅផងដែរ។

លោក គឹម វណ្ណៈ គូសបញ្ជាក់បន្ថែមទៀតថា ដែលនាំយកមកនាពេលនោះរួមលុយរៀល ៧.១៣២.២០០ រៀល លុយដុល្លារ ១៣៨ ដុល្លារ និងលុយបាត ៤៥០ បាតផងដែរ ដែលជាចូលរួមរបស់ព្រះសង្ឃ អាជិវករ និងបងប្អូនប្រជាពលរដ្ឋតាមរយៈហិបមូលនិធិគុន្ធបុប្ផា នៅតាមទីសាធារណៈក្នុងស្រុកថ្មគោល។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់រដ្ឋបាលស្រុក ជាពិសេសព្រះសង្ឃ អាជិវករ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ដែលបានលះបង់ធនធានផ្ទាល់ខ្លួនចូលរួមមូលនិធិគុន្ធបុប្ផា បើទោះបីជាតិចក្តី ឬច្រើនក្តី (បើទោះបី១០០ រៀល) ក៏បានស្តែងចេញពីទឹកចិត្តក្នុងចូលរួមផងដែរ ។ ឯកឧត្តម បានបន្តទៀត នេះជាវិកាយវិការមួយដ៏ល្អ និងជាចលនាមួយ ដើម្បីសង្គម និងដើម្បីយើងទាំងគ្នាផងដែរ។

សូមជម្រាបដែលថា ថវិកាដែលទទួលបាននាពេលរដ្ឋបាលខេត្ត និងចាត់ចែងប្រគល់ជូនមន្ទីរគុន្ធបុប្ផា ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ផងដែរ ដូចពាក្យស្លាកថា កុន្ធបុប្ផាដើម្បីយើងទាំងអស់ យើងទាំងអស់គ្នាដើម្បីគុន្ធបុប្ផាផងដែរ៕

អត្ថបទទាក់ទង