រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តធ្វើសិក្ខាសាលាដើម្បីពិនិត្យ និងការផ្តល់សុពលភាពលើខ្លឹមសារសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ នៅសាលាខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ទៀង ជូឡុង សមាជិកក្រុមប្រឹក្សា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិនិត្យ និងការផ្តល់សុពលភាពលើខ្លឹមសារសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ នៅសាលាខេត្តបាត់ដំបង ដែលការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរនានាផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរួចមក លោក សឿម ប៊ុនរិទ្ធិ បានឱ្យឡើងដឹងថាសារប្រទេសកម្ពុជាយើងមានស្ថេរភាពនយោបាយពេញលេញ បានបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាកសិករយើងក្នុងបង្កបង្កើនផលកសិកម្មគ្រប់រដូវកាលផងដែរ ហើយនេះក៏ជាបញ្ហាប្រឈមមួយសម្រាប់បងប្អូនប្រជាកសិករយើងដែរ ដែលជួបប្រទះនូវបញ្ហាទឹកសម្រាប់ស្រោចស្រព ដោយសារបងប្អូនប្រជាកសិករយើងដាំដុះទៅតាមទម្លាប់ (មានដាំដុះតាមគ្នា) ដោយមិនបានធ្វើផែនការដាំដុះឱ្យបានច្បាស់លាស់ ទៅនឹងវិសាលភាពនៃប្រភពស្រោចស្រពផងដែរ។

គួរបញ្ជាក់ផងដែរថា អង្គសិក្ខានេះមានគោលបំណង ពិនិត្យទទួលមតិយោបល់នានា ដើម្បីបានជាធាតុចូលបន្ថែមទៀតសម្រាប់ធ្វើកែលម្អរផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៕

អត្ថបទទាក់ទង