ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមពិធីសម្ពោធបើកដំណើរការគម្រោងការកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្តី “រៀនតាមរយៈការលេង និងបរិស្ថាន” ផ្អែកលើកម្មវិធីមត្តេយ្យសិក្សារដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
នៅរសៀលថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិធីសម្ពោធបើកដំណើរការគម្រោងការកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្តី “រៀនតាមរយៈការលេង និងបរិស្ថាន” ផ្អែកលើកម្មវិធីមត្តេយ្យសិក្សារដ្ឋ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រធាន JICA កម្ពុជា លោកប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ ។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីទាំងមូលជ្រាបផងដែរថា បច្ចុប្បន្នអង្គការសន្តិស័គ្រចិត្រ(SVS) បានសហការគាំទ្រវិស័យអប់រំក្នុងខេត្ត ដោយមានការឧបត្ថម្ភពីក្រសួងការបរទេសជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសាងសង់អគារសិក្សា ២៥ ខ្នង មាន ៨៤ បន្ទប់ បណ្ណាល័យ និងបំពាក់សម្ភារៈអាននៅសាលាបឋមសិក្សាចំនួន ៣ខ្នង និងបានអនុវត្តគម្រោងធ្វើប្រសេរីឡើងគុណភាពអប់រំកុមារតូច អភិវឌ្ឍន៍សមត្ថភាពសាលាមត្តេយ្យ និងសាលាមត្តេយ្យធនធានគំរូនៅក្នុងក្រុងបាត់ដំបង និងបន្តអនុវត្តតាមសាលាមត្តេយ្យសិក្សាផ្សេងៗទៀតក្នុងខេត្តបាត់ដំបងផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា បើទោះបីជាប្រទេសកម្ពជាយើងជួបវិបត្តិជំងឺកូវីដ ១៩ ក៏ពិតមែន ប៉ុន្តែក្រសួងថតវីឌីអូរសម្រាប់បណ្តុះបណ្តាលកុមារកំរិតមត្តេយ្យសិក្សា និងត្រូវការទាមទាឱ្យមានការចូលរួមពីមាតាបិតា ប្រសិនបើគ្មានការចូលរួមពីមាតាបិតាទេ កុមារមិនអាចសិក្សាបាននោះទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តទៀតថា ក្រសួងបានសម្រេចសាក់ចេញនូវយុទ្ធសាស្ត្របើកឱ្យដំណើរការសាលារៀនឡើងវិញមាន ដែលទី១ បើកឱ្យដំណើរការឡើងវិញនូវសាលាដែលមានស្តង់ដាសុវត្ថិភាពខ្ពស់ ចំនួន ២០ សាលា ដើម្បីបន្តការអប់រំ និងនិរន្តរ៍ភាពខាងផ្នែកសេដ្ឋកិច្ចផងដែរ ហើយម្យ៉ាងវិញទៀតក្រសួងនាខែកញ្ញា ឆាប់ៗនេះ ដោយយើងត្រៀមនឹងបើកដំណើរការឱ្យសិស្សថ្នាក់ទី១២ និងសិស្សថ្នាក់ទី៩ ចូលរៀនឡើងវិញ ដោយត្រូវធ្វើការបែងចែកវេនសិក្សាគ្នា និងមិនឱ្យលើសពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ និងអនុវត្តអនាម័យ ដោយរៀបចំកន្លែងលាងដៃសម្រាប់សិស្សានុសិស្ស និងមហាការជួបជុំគ្នាច្រើនផងដែរ៕