រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ទេព ធន រដ្ឋលេខាធិក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំណែនាំបន្ថែមការអនុវត្តនីតិវិធីបន្តក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ពិភាក្សាអំពីការអនុវត្តនីតិវិធីបន្តក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅទីតាំងភ្នំសំរោង ភូមិសំរោង ឃុំឆ្នាល់មាន់ និងទីតាំងភ្នំស្នរ ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី គណៈប្រតិភូក្រសួង លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងទទួលបន្ទុកវិស័យដីធ្លី លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីររៀបចំដែននគរូបនីកម្មសំណង់ និងសូរិយោដីខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ទេព ធន បានណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការងារត្រូវបន្តអនុវត្តនីតិវិធីរបស់ខ្លួនបន្តទៀត ហើយត្រូវធ្វើការទប់ស្កាត់កុំឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើការកាប់ទន្ទ្រានដីថ្មី ការបំបែកគ្រួសារថ្មី និងការបំបែកក្បាលដីថ្មីផងដែរ។

សូមជម្រាបជូនដែរថាកន្លងក្រុមការងារថ្នាក់ខេត្ត ដែលមាន លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងទទួលបន្ទុកវិស័យដីធ្លី ដឹកនាំក្រុមការងារជំនាញចុះស្រង់ទិន្នន័យក្បាលដីសរុប ៣៦០ក្បាលដី ស្មើនឹង ២៨០ គ្រួសារ ដែលស្ថិតនៅក្នុងឃុំឆ្នាល់មាន់ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕

អត្ថបទទាក់ទង