ឯកឧត្តម ងួន រតនៈ ទទួលជួបពិភាក្សាជាមួយ លោក ឡុង រត្តនៈកុមារ គណៈប្រតិភូរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាខេត្តបាត់ដំបង
នៅព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយលោក ឡុង រត្តនៈកុមារ អនុប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាអំពីតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រតំបន់២ តំបន់៣ នៅស្រុកជាប់ព្រំប្រទល់នឹងបឹងទន្លេសាប ដែលមានស្រុកចំនួន ៤ រួមមាន ៖ ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
កិច្ចពិភាក្សានេះធ្វើនៅសាលាខេត្តបាត់ដំបង ដោយមានអញ្ជើញចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអភិបាលរងទទួលបន្ទុកលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកនាយកខណ្ឌជលផលខេត្ត លោកនាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្ត នងអ្នកពាក់ព័ន្ធមួយចំនួន៕
ព័ត៌មានជាប់ទាក់ទង