នៅថ្ងៃព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបពិភាក្សាជាមួយអង្គការ API និងអង្គការដៃគូរផ្សេងៗច្រើនទៀត អំពីការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងការបង្កើតក្រុមការងារគណនេយ្យភាពសេវាច្រកចេញចូលតែមួយ នៅសាលាខេត្តបាត់ដំបង ។
នៅក្នុងពិភាក្សាក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនដែរថា គម្រោងចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋគាំទ្រ USAID និងអនុវត្តគម្រោងដោយអង្គការ API ,InsTEDD និងក្រុមហ៊ុន Nickol Global Solution ផងដែរ៕