ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៩ និងឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង
នៅរសៀលថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីដំណើរការអនុវត្តគម្រោងអភិឌ្ឍន៍ឆ្នាំ២០១៩ និងឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង ។
នៅក្នុងកិច្ចនោះក៏មានអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអង្គភាពលទ្ធកម្មខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕
ព័ត៌មានជាប់ទាក់ទង