នៅរសៀលថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជួបប្រជុំពិភាក្សាការងារជាមួយតំណាងអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីអំពីផលប៉ះពាល់មួយចំនួនរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ។
ក្នុងជំនួបនេះដែរ មានការចូលរួមដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកនាយកស្ដីទី ទីចាត់ការអន្តរវិស័យ សាលាខេត្តបាត់ដំបង និងអ្នកតំណាងនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕