រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ចុះពិនិត្យអគារសិក្សា ដែលជាអំណោយសម្តេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

  • 4.5ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៩ ដដែលនេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលសាលាវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាសាលារៀនទទួលបានពិន្ទុខ្ពស់ជាងគេជ័យលាភីសាលាស្អាត នៅក្នុងខេត្តបាត់ដំបង ។ សូមជម្រាបថា សាលាវិទ្យាល័យពេជ្រចិន្តា មានលោកគ្រូ អ្នកគ្រូ ចំនួន៣៨នាក់ និងសិស្សានុសិស្ស សរុបចំនួន ១០១៣នាក់ ។ សាលាវិទ្យាល័យពេជ្រចិន្តានេះ ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានវាយតម្លៃជាសាលាដែលបានទទួលពិន្ទុខ្ពស់ជាងគេ ជាសាលាស្អាត ចំណាត់ថ្នាកលេខ១ និងមានជ័យលាភីចំណាត់ថ្នាក់ គ្រូបង្រៀនល្អចំនួន២នាក់ នៅក្នុងខេត្តបាត់ដំបង ហើយក៏ជាបេក្ខភាពកំពុងប្រកួតប្រជែងជ័យលាភីសាលាស្អាតទូទាំងប្រទេស ។ សាលាវិទ្យាល័យពេជ្រចិន្តា ក៏មានការរៀបចំសោភ័ណ្ឌភាពសួនច្បារ ការរៀបចំបរិស្ថាន បានល្អ ជាពិសេសលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស មានភាពរស់រាយ រាក់ទាក់ ស្វាគមន៍ និងមានសុជីវធម៌ សីលធម៌ខ្ពស់ ។

បន្ទាប់មកទៀត ឯកឧត្តម បានបន្តដំណើរចុះពិនិត្យអគារសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះរួមមាន វិទ្យាល័យពេជ្រចិន្តា សាលាបឋមសិក្សាហ៊ុនសែន ភ្នំព្រឹក សាលាបឋមសិក្សា និងអនុវិទ្យាលួយ កូនភ្នំ៣២ ក្នុងស្រុកសំពៅលូន និងសាលាបឋមសិក្សា ហ៊ុន សែនសន្តិភាព ស្រុកសំពៅលូន ៕ (មានវីឌីអូរខាងក្រោម)

ប្រភពវីឌីអូរ អប្សរា ៖

https://youtu.be/XtGPAoogby0

អត្ថបទទាក់ទង