ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះសួរសុខទុក្ខ សំណេះសំណាលព្រមទាំងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនបង ប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៦១គ្រួសារ នៅស្រុកសំពៅលូន
ព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសាខា បានអញ្ចើញចុះសួរសុខទុកនិងសំណេះសំណាលព្រមទាំងនាំយក អំណោយមនុស្សធម៌ផ្តល់ជូនបង ប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៩កន្លងទៅ ដែលបណ្តាលអោយប៉ះពាលផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៦១គ្រួសារក្នុងនោះរលំទាំងស្រុង៩ខ្នងផ្ទះ ប៉ើងដំបូល សង្ក័សីទាំងស្រុង២៦ខ្នង ,ប៉ើងដំបូលសង្ក័សី មួយចំហៀង ១៦ខ្នងនិងប៉ើងដំបូលសង្ក័សីចាប់ពី១០សន្លឹងឡើង ១១០ខ្នង ស្ថិតក្នុងភូមិចំនួន១១ ឃុំចំនួន ៥ ក្នុងស្រុកសំពៅលូន៖
១.ឃុំសន្តិភាព ចំនួន ១២៤គ្រួសារ / ២.ឃុំសិរីមានជ័យ ចំនួន២២គ្រួសារ/៣.ឃុំជ្រៃសីមា ចំនួន១១គ្រួសារ ៤.ឃុំតាស្តា ចំនួន ៣គ្រួសារ/៥.ឃុំអង្គរបាន ចំនួន១គ្រួសារ ក្នុងវេណវត្តអូរជុំឧត្តមសាមគ្គី ឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តម ងួន រតនៈក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។
ក្នុងឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះអង្គការមនុស្សចាស់កម្ពុជាដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ពិសេសការឆ្លើយតបនឹងគ្រោះមហន្តរាយនាពេលនេះ។
សម្ភារៈត្រូវផ្តល់ជូនក្នុង០១គ្រួសារៗទទួលបានអំណោយរួមមាន៖
អង្ករ ២៥ គីឡូក្រាម ,មុង ១ មុង
ភួយ ១ ភួយ , ប្រេងកូឡា ២ ប្រអប់
សាប៊ូម្សៅ (ចំណុះ១kg)១កញ្ចប់ ,ទឹកត្រី ៦ ដប
៧ ទឹកបរិសុទវីឃែរចំណុះ ១៥០០ml ១ យូរ
និងថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់៖អង្ករ,មុង,ភួយ ,ប្រេងកូឡា
សាប៊ូម្សៅ ,ទឹកត្រី ជាអំណោយរបស់អង្គការមនុស្សចាស់កម្ពុជា ,ទឹកបរិសុទវីឃែរជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តដោយឡែកថវិកាជាអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង៕








