នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ខេត្ត ក្រុង ស្រុក ស្តីពីការអប់រំភាពជាអ្នកដឹកនាំ នៅសាលាខេត្តបាត់ដំបង ។
នៅក្នុងវគ្គបណ្តុះបណ្តាលនោះមានការអញ្ជើញចូលរួម ពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ការិយាល័យចំណុះរដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕