រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំ និងណែនាំបន្ថែមដល់ក្រុមការងារសិក្សាស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស អត្តសញ្ញាណកម្មដី ដើម្បីពិនិត្យ និងលើកយោបល់ស្វែងរកដំដោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ និងណែនាំបន្ថែមដល់ក្រុមការងារសិក្សាស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស អត្តសញ្ញាណកម្មដី ដើម្បីពិនិត្យ និងលើកយោបល់ស្វែងរកដំដោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោក ប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងទីបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្ត នាយកខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យ និងសមាជិកក្រុមការងារមួយចំនួនទៀត។

សូមជម្រាបជូនដែលថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសេចក្តីសម្រេចបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស អត្តសញ្ញាណកម្មដី ដើម្បីពិនិត្យ និងលើកយោបល់ស្វែងរកដំដោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានខ្លឹមសារដូចក្នុងលិខិត៕

អត្ថបទទាក់ទង