រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ លោក ហឿង សុគន្ធ ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី វ៉ែន សាយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលទទួលមរណភាពនៅថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣៥នាទីក្នុងជន្មាយុ៦០ ដោយរោគាពាធ ។

សូមជម្រាបជូនដែរថា សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅគេហដ្ឋាននៃសព ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សពនឹងធ្វើការដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋានវត្តពោធិវង្ស សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ៕

អត្ថបទទាក់ទង