រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ដោយ Reth Sotheavyចំនួនទស្សនា (198)

ព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកភ្នំព្រឹក នៅបរិវេណសាលាស្រុកភ្នំព្រឹក ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធ មន្ត្រ្តីរាជការ ថ្នាក់ដឹកនាំស្រុក អាជីវករ ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ផងដែរ ។

ត្រូវបានតែងតាំងលោក សុង សុភ័ក្រ្ត ជាអភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក ជំនួសលោក ជា សុផាត ដែលត្រូវចូលនិវត្តន៍ និងត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ០៣រូបទៀត ឲ្យកាន់មុខតំណែងជាអភិបាលរង ស្រុកភ្នំព្រឹក សម្រាប់បំពេញកន្លែងទំនេរ រួមមាន លោក នូវ ឬទ្ធី លោក សុិន លន់ និងលោកស្រី មួន គិរី ។

ក្នុងពិធីនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរចំពោះសកម្មភាពការងារដឹកនាំ និងការអភិវឌ្ឍស្រុកលើគ្រប់វិស័យ ក្នុងការដោះស្រាយការងារនៅអង្គភាព ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទទួលបានលទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្តម បានមានមតិផ្តាំផ្ញើដល់ អភិបាល អភិបាលរង ស្រុកភ្នំព្រឹកដែលទើបបានប្រកាសតែងតាំងថ្មីនេះ ឲ្យមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងត្រូវមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។ ឯកឧត្តម បន្តទៀតថា ត្រូវយកចិត្តទុកដាក់លើការសម្របសម្រួលដោះស្រាយបញ្ហការងារប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ទិសដៅ ផែនការច្បាស់លាស់ ព្រមទាំងត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព លទ្ធភាពទេពកោសល្យ លើកគុណភាពការងារ ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងគណៈអភិបាលស្រុករបស់ខ្លួន ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារដែលខ្លួនបំពេញតួនាទី ៕

ប្រេងសាំង(លិត្រ)៣៦៥០៛
ប្រេងម៉ាស៊ូត(លិត្រ)៣៥៥០៛
អង្ករផ្កាម្លិះ(គីឡូក្រាម)៣០០០៛
អង្ករសែនក្រអូប(គីឡូក្រាម)២៨០០៛
ពោតក្រហមគ្រាប់(គីឡូក្រាម)១៣០០៛
ស្រូវសែនក្រអូប(គីឡូក្រាម)១១៧៩៛
ពោតសគ្រាប់(គីឡូក្រាម)២៤០០៛
ដំឡូងមីស្ងួត(គីឡូក្រាម)៦៨៤៛
ដំឡូងមីសើម(គីឡូក្រាម)២៩១៛
ម្សៅមី(គីឡូក្រាម)២៧០០៛
អត្រាប្តូរប្រាក់
រូបិយប័ណ្ណឯកតាទិញ
ដុល្លារអាមេរិចUSD/KHR
ដុល្លារអូស្រ្តាលីAUD/KHR២៨៣០
ដុល្លារកាណាដាCAD/KHR២៩៧៨
ហ្វ្រង់ស្វីសCHF/KHR៤០២៤
យ៉ន់ចិននៅហុងកុងCNH/KHR៥៩៥
យ៉ន់ចិនCNY/KHR៥៩៦
អ៊ឺរ៉ូEUR/KHR៤៥១៨
ផោនអង់គ្លេសGBP/KHR៥២៧៦
ដុល្លារហុងកុងHKD/KHR៥១០
រ៉ូពីឥណ្ឌូនេស៊ីIDR/KHR១០០០២៨២
ប៉ូលីស117
អគ្គីភ័យ666
សង្គ្រោះ119
H1N1 Hotline012 488 981
012 836 868

PHNOM PENH WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 24 នាទីមុន