រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ស៊ូ អារ៉ាហ្វាត់ ចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រោងចំណាយបន្ទុកបុគ្គលិក សម្រាប់ឆ្នាំ២០២១ និងដើម្បីជំរុញការតែងតាំងបំពេញប្រអប់មុខតំណែងនាយកបឋមសិក្សា និងមត្តេយ្យសិក្សាដែលត្រូវបានប្រគល់ជូនដល់រដ្ឋបាលក្រុងស្រុក

  • 1.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ូ អារ៉ហ្វាត់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមជាគណៈអធិបតី កិច្ចប្រជុំ ពិភាក្សាស្ដីពីការគ្រោងចំណាយបន្ទុកបុគ្គលិក សម្រាប់ឆ្នាំ២០២១ និងដើម្បីជំរុញការតែងតាំងបំពេញប្រអប់មុខតំណែងនាយកបឋមសិក្សា និងមត្តេយ្យសិក្សាដែលត្រូវបានប្រគល់ជូនដល់រដ្ឋបាលក្រុងស្រុក នៅសាលប្រជុំមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះមានគោលបំណងធានាបាននូវការអនុវត្តកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការស្របទៅតាមយុទ្ធសាស្រ្ដចតុកោណរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាព ប្រសិទ្ធផលក្នុងការគ្រប់គ្រងបុគ្គលិក និងផលប្រយោជន៍ផ្សេងៗរបស់មន្រ្ដីរាជការ ក្នុងរចនាសម្ព័ន្ធក្រុង ស្រុក ។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងឱកាសនោះថា ដើម្បីឲ្យប្រសិទ្ធភាពនៃការងារកាន់តែមានប្រសិទ្ធិខ្ពស់ លុះត្រាតែមានការរៀបចំក្រុមមនុស្សដែលមានឆន្ទៈក្នុងការធ្វើការងារ និងជាពិសេសដាក់ឲ្យចំកន្លែង ឬភារកិច្ចរបស់ខ្លួនឲ្យចំគោលដៅ ជាអ្នកទំនួលខុសត្រូវផ្ទាល់ ទើបធ្វើឲ្យការងារកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ លោក បានបញ្ជាក់ទៀតថា ខេត្តបាត់ដំបង គឺជាខេត្តទីមួយ ដែលធ្វើការផ្ទេរមុខងារនៅក្នុងវិស័យអប់រំ” កម្រិតបឋមសិក្សា “ មកឲ្យស្ថិតនៅក្រោមអំណាចគ្រប់គ្រងចាត់ចែងមករដ្ឋបាលក្រុង ស្រុក ដូចនេះសូមឲ្យអាជ្ញាធរក្រុង ស្រុកទាំងស្រុកទាំងអស់មេត្តាខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន និងធ្វើការងារនេះឲ្យទទួលបានជោគជ័យ ព្រោះខេត្តបាត់ដំបងគឺថ្នាលមួយដ៏សំខាន់នៃការសាកល្បង បើខេត្តបាត់ដំបងជោគជ័យក្នុងកិចការងារនេះ មានន័យថា ២៥រាជធានី ខេត្តផ្សេងៗទៀតក៏ទទួលបានជោគជ័យផងដែរ ហើយពាក់ព័ន្ធបញ្ហានេះ មន្ទីរអប់រំយុវជន និងកីឡាខេត្ត នៅតែដើរតួនាទីសំខាន់លើកិច្ចការសម្របសម្រួលទៅលើការផ្ទេរមុខងារនេះ ព្រោះការងារខ្លះតម្រូវឲ្យមានការសហការគ្នាទៅវិញទៅមក ដោយសារទាក់ទងទៅនឹងការតែងតាំង ការរៀបចំមន្រ្ដី ការរៀបចំប្រាក់បៀរវត្សផ្សេងៗ គឺស្ថិតក្នុងរដ្ឋបាលថ្នាក់ក្រុង ស្រុក ឯពាក់ព័ន្ធនឹងបច្ចេកទេសអប់រំ កម្មវិធីអប់រំ និងគោលនយោបាយរបស់ក្រសួង គឺស្ថិតក្រោមអំណាចរបស់ក្រសួង និងមន្ទីរអប់រំយុវជននិងកីឡា ដដែរ ៕

អត្ថបទទាក់ទង