នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកស្រី គឹម សាប៊ុន អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការបង្កើតក្រុមការងារសម្រាប់កំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងនៅក្នងជម្រកសត្វព្រៃភ្នំសំកុល ។
នៅក្នុងកិច្ចពិភាក្សានោះធ្វើនៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋខេត្ត លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខេត្ត លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន៕
សូមជម្រាបជូនដែរថា ក្រសួងបរិស្ថានបានគ្រោងនិងរៀបចំក្រុមការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង នៅដែនជម្រកសត្វព្រៃភ្នំសំកុល ភូមិសាស្ត្រខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីកំណត់ និងបែកចែកការគ្រប់គ្រងនៅក្នុងដែនជម្រកសត្វសំកុស ក្នុងគោលបំណងប្រមូលធាតុចូលសម្រាប់ការកំណត់ និងបែងចែកតំបន់គ្រប់គ្រងឱ្យបានជាក់លាក់ ក្នុងន័យរក្សានិរន្តភាពតំបន់ទេសភា ព និងទេសចរណ៍ធម្មជាតិកម្ពុជា៕