រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អភិបាលខេត្តបាត់ដំបងអប់រំផ្សព្វផ្សាយស្តីពីការពាក់មួក សុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូ និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យមានការប្រុងប្រយ័ត្ននៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកអភិបាលស្រុកភ្នំព្រឹក កម្លាំងសមត្ថកិច្ចនគរបាលស្រុក កងរាជអាវុធហត្ថស្រុក លោកមេឃុំ និងមន្រ្តីលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចំនុចរង្វង់មូលស្រុកភ្នំព្រឹក
ដោយក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែក៖

- មួក​​សុវត្ថិភាពចំនួន ៥០ មួក
- សៀវភៅផ្សព្វផ្សាយសញ្ញាចរាចរណ៍សំខាន់ចំនួន ១០ ក្បាល
- ស្ទិកឃ័រការពារជីវិតអ្នកកុំបើកបរហួុសល្បឿនកំណត់ចំនួន ១០០ សន្លឹក
-​​ ប្រការសំខាន់ៗដែលអ្នកបើកបរត្រូវចងចាំចំពោះអ្នកប្រប្រាស់ផ្លូវ​ចំនួន ២០០ សន្លឹក
-​ ផ្ទាំងផ្លាកសញ្ញាសម្រាប់អ្នកថ្មើជើងចំនួន ១០​ សន្លឹក
- ស្លាកសញ្ញាសចរាចរណ៍ចំនួន ១០ សន្លឹក
-បទប្បញ្ញត្តិសំខាន់ៗនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ២០០ សន្លឹក
-ស្ទិកឃ័របើកបរដោយសុវត្ថិភាពពាក់មួកចំនួន ២០០ សន្លឹក
-សៀវភៅ អ្វីៗដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ ក្បាល
- ស្ទិកឃ័រការពារជីវិតអ្នកពាក់មួុកសុវត្ថិភាពឱ្យបានត្រឹមត្រូវចំនួន ២០០ សន្លឹក
- សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥០ ក្បាល៕



អត្ថបទទាក់ទង