រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្តាប់សាធារណៈសួនសម្តេចក្រឡាហោម ស ខេង ដែលស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 2.3ពាន់
  • ដោយ Sotheavy

នៅល្ងាចថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានណែនាំពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានចាត់ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ចុះពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមដងផ្លូវសួនសម្តេចក្រឡាហោម ស ខេង និងទីតាំងមួយចំនួនទៀត ដែលបងប្អូនប្រជាពលរដ្ឋធ្វើលក់ដូរលើផ្លូវសាធារណៈរបស់រដ្ឋផងដែរ។

ចំពោះការចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ក៏មានការចូលរួមពី លោកអភិបាលក្រុង អធិការក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត

ដោយរងការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងផេករដ្ឋបាលខេត្ត (page) និងការមានបង្ហោះផ្សាយរិះគន់នានាអំពីការលក់ដូរនៅចញ្ចើមផ្លូវដែលធ្វើបាត់បង់សោភណ្ឌភាព ការកកស្ទះចរាចរណ៍ មិនមានផ្លូវសម្រាប់ថ្មើរជើង និងការដើរលំហែរកាយ ឬការហាត់ប្រាណផងដែរ ដោយបងប្អូនអាជីករលក់ដូរមួយចំនួនលក់ដូរ និងដាក់តុលើកន្លែងសម្រាប់អ្នកថ្មើរផងដែរ។

ចំពោះការចុះត្រួតពិនិត្យនោះដែរ លោក សឿម ប៊ុនរិទ្ធិអភិបាលរង នៃគណៈអភិបាលខេត្ត ក៏សំណូមពរ និងអំពាវនាវចំពោះបងប្អូនអ្នកលក់ដូរទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នា ដើម្បីឱ្យក្រុងបាត់ដំបងរបស់យើងមានសោភណ្ឌភាពល្អ មានរបៀបរៀបរយ និងណែនាំដល់បងប្អូនអ្នកលក់ដូរទាំងអស់អាចទៅលក់ដូរនៅផ្សាររាត្រី ដើម្បីសោភណ្ឌភាព និងមានការប្រមូលផ្តុំការលក់ដូរនៅទីតាំងតែមួយ និងមានរបៀបរាបរយផងដែរ៕

អត្ថបទទាក់ទង