រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបានប្រគល់ទទួលសម្ភារៈសម្រាប់ផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅសាលាខេត្តបាត់ដំបង

  • 934
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំការជួញដូរមនុស្សខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត បានប្រគល់ និងទទួលសម្ភារៈផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅសាលាខេត្តបាត់ដំបង ។

នៅក្នុងពិធីប្រគល់ និងទទួលនេះដែរ លោកស្រី សុំ ចិន្តា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអន្តរជាតិទេសន្តប្រវេស៍ (IOM) ដែលចូលរួមជារដ្ឋបាលខេត្តបាត់ដំបងក្នុងផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នាពេលនេះ។

លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត បានបន្តទៀតថា ចំពោះសម្ភារៈទាំងអស់នេះពិតជាមានសារសំខាន់ណាស់សម្រាប់មន្ត្រីយើងធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ បើទោះបច្ចុប្បន្នករណីជំងឺកូវីដ១៩ មានសភាពធូរស្រាលបន្តិចមែន ប៉ុន្តែយើងមិនអាចធ្វើការធ្វេសប្រហែសបានឡើយ ពីព្រោះថាបច្ចុប្បន្នមានកើតឡើងករណីថ្មីអ្នកផ្ទុកជំងឺកូវីដ ១៩ ផងដែរ។

សូមជម្រាបជូនដែរថា សម្ភារៈដែលបានទទួលនាពេលនោះរួមមាន ៖ ទឹកអាល់កុល ៣០ លីត្រ សាប៊ូ ២០០០ ដុំ ម៉ាសពេទ្យ ៥០ ប្រអប់ របាំងមុខ ៥០ខិត្តប័ណ្ណ និងកូនសៀវភៅផ្សព្វផ្សាយសរុប ១៩០០ សន្លឹង/ក្បាល ផងដែរ៕

អត្ថបទទាក់ទង