រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំក្រុមការងារចុះប្រគល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកសឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះប្រគល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រធានគណៈកម្មាធិកាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដែលបានស្នើសុំចំនួន ២០០ ហិចតា សម្រាប់ធ្វើការសាងសង់លំនៅដ្ឋាន និងបង្កបង្កើនផលជូនអតីតយុទ្ធ ដែលមានជីវភាពទីទ័លក្រ ស្ថិតនៅភូមិដូនបា និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នៅក្នុងពិធីចុះពិនិត្យ និងប្រគល់ទទួលនោះដែរក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោគដីខេត្ត លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលស្រុក កងកម្លាំង និងអតីតយុទ្ធជនជាច្រើនរូបទៀត។

អត្ថបទទាក់ទង