រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ស៊ូ អារ៉ាហ្វាត់ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមជូនដល់អង្គភាពផ្តល់សេវាទាំងបី ក្នុងក្រុងបាត់ដំបង

  • 995
  • ដោយ Sotheavy

ព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមជូនដល់អង្គភាពផ្តល់សេវាទាំងបី រួមមាន រដ្ឋបាលសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា សម្រាប់ក្រុងបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី ២២-២៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានអ្នកចូលរួមចំនួនសរុប ១០៦នាក់ ដែលរៀបចំ និងសហការដោយ រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលក្រុងបាត់ដំបង និងលេខាធិការដ្ឋាន គ.ជ.អ.ប ថ្នាក់ជាតិ ៕

អត្ថបទទាក់ទង