ព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជ័យ សារិន អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររៀបចំករណីសិក្សាស្តីពី ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រជុំនេះដែល ក៏មានអញ្ជើញចូលរួមដោយ លោកជំទាវ នាង លីណា ទីប្រឹក្សាក្រសួងមុខងារសាធារណៈ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ព្រមទាំងប្រតិភូអមដំណើរផងដែរ ៕
Saulės elektrinės 3kW, 10kW, Saulės parkai, Baterijos ir Kaupikliai Estsolar.lt