នៅថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញពពិនិត្យប្អូនចុះទៅពិនិត្យស្ថានភាព ដីសាលារៀនបឋមសិក្សាឃុំបវេល ដែលប្រជាពលរដ្ឋឈ្មោះ មិល កាម ស្នើសុំឱ្យសាលាប្រគល់ដី ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក លោកប្រធានមន្ទីរ លោកនាយកសាលា ភាគីស្នើសុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនដែរថា ភាគីឈ្មោះ មិល កាម បានលើកហេតុផលថាខ្លួនបានកាន់កាប់ដីសាលាមួយផ្នែកយូរមកហើយ នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ប៉ុន្តែក្រោយពេលក្រុមការងារធ្វើការពិនិត្យជាក់ស្តែងរួចមកឃើញថា ដីសាលាបឋមសិក្សាឃុំបវេលនេះ បានចុះក្នុងបញ្ជីសារពើរភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងបានផ្លូវចាក់បេតុង ធ្ចើរបងថ្ម រឹងមាំហើយផងដែរ៕