រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អភិបាលខេត្តបាត់ដំបង ចុះជំនឿទូទៅប្រជាជនដែលស្នាក់នៅក្នុង ក្រុងបាត់ដំបង

  • 3.0ពាន់
  • ដោយ Sotheavy

ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការជំរឿនទូទៅប្រជាជនខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះជំរឿនបងប្អូនប្រជាពលរដ្ឋ ដែលមករកស៊ី និងស្នាក់នៅក្នងខេត្តបាត់ដំបង ដែលមានអមដំណើរដោយលោកអភិបាលក្រុងបាត់ដំបង លោកប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីជំរឿន ។

សូមជម្រាបថា៖ នៅពេលថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានរៀបចំសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចជូនដល់គណៈអភិបាលខេត្តឱ្យទទួលខុសត្រូវលើការងារជំរឿនទូទៅប្រជាជនក្នុងខេត្តបាត់ដំបង និងសេចក្តីអំពាវនាវស្តីពីការជំរឿនទូទៅប្រជាជននៅខេត្តបាត់ដំបង


អត្ថបទទាក់ទង