រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធី កិច្ចលទ្ធកម្មថ្នាក់ខេត្ត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រប ខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហានទី២(TSSD-AF)

  • 1.5ពាន់
  • ដោយ Sotheavy

រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយលេខាធិការដ្ឋាន(គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីកិច្ចលទ្ធកម្មថ្នាក់ខេត្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២(TSSD-AF) ដល់មន្ត្រីគាំទ្រគម្រោង ទីប្រឹក្សា ស្រុក ឃុំគោលដៅ និងអ្នកពាក់ព័ន្ធរយៈពេល០២ថ្ងៃ ដើម្បីធ្វើការណែនាំ ពន្យល់ តាមរយៈបទបង្ហាញនិងឯកសារគោលនានា ដោយមានលើកជាសំណួរចម្លើយ និងការពិក្សា ផ្តល់យោបល់ ដែលនឹងផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖១.ការដេញថ្លៃសម្រាប់ការងារសាងសង់។ ២. ការបើកសំណើដេញថ្លៃ ការវាយត ម្លៃ និងធ្វើរបាយការណ៍ និង។ ៣. ការចុះកិច្ចសន្យា។

     វគ្គបណ្តុះបណ្តាល រយៈពេល០២ថ្ងៃ នេះ បានប្រព្រឹត្ត ទៅ នៅព្រឹក ថ្ងៃទី០១មីនា ឆ្នាំ២០១៩ ក្រោមវត្តមានឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងលោក ឡុង វិ សិដ្ឋ តំណាងក្រុមការងារអនុវត្តគម្រោងTSSD-AFនៃលេខាធិការ(គ.ជ.អ.ប) ព្រមទាំងគ្រូឧទ្ទេសថ្នាក់ជាតិ ទីប្រឹក្សាថ្នាក់ជាតិនិងសេវាករទី៦និងសិក្ខាកាមដែលជាក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នៅសាលប្រជុំសណ្ឋាគារ ប្រេស៊ីដង់ ទីប្រជុំជន ក្រុង-ខេត្តបាត់ដំបង។

      តាមរយៈនៃអ្នកសម្របសម្រួលក្នុងវគ្គ បានឲ្យដឹងផងដែរថា៖ វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីកិច្ចលទ្ធកម្មថ្នាក់ខេ ត្តនេះ គឺផ្តោតសំខាន់ក្នុងគោលបំណងចម្បង ដើម្បីណែនាំបង្ហាត់បង្ហាញពីនីតិវិធីកិច្ចលទ្ធកម្មគម្រោងសម្រាប់ប្រើប្រា ស់នៅកម្រិតថ្នាក់ខេត្តនិងដើម្បីគាំទ្រដល់ការអនុវត្តគម្រោ ងហេដ្ឋារចនាសម្ព័ន្ធឃុំ-សង្កាត់ នៅក្នុងក្របខ័ណ្ឌ គម្រោង ជំហាន២ TSSD-AF ។

     ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ គឺជាលើកដំបូងហើយ របស់គ ណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ(BEC) និងគណៈកម្ម ការពិនិត្យនិងអនុម័តកិច្ចលទ្ធកម្ម(PRC)ក្របខ័ណ្ឌគំរោ ងTSSD-AFនៃខេត្តបាត់ដំបង ដែលនិងត្រូវស្វែងយល់អំ ពីនីតិវិធីលទ្ធកម្មឲ្យបានច្បាស់លាស់ ដែលបានកំណត់អំពីលក្ខ័ណ្ឌតម្រូវ ទៅនឹងលក្ខណៈវិនិច្ឆ័យ សម្រាប់ជ្រើស អ្នក ទទួលការងារ ព្រមទាំងស្វែងយល់ឲ្យបានច្បាស់លាស់ រវា ងតួនាទី និងភារកិច្ច របស់ គណៈកម្មការវាយតម្លៃឯកសារ ដេញថ្លៃ (EBC) និងគណៈកម្មការពិនិត្យ និង អនុម័តកិច្ចលទ្ធកម្ម (PRC)  ដើម្បីតម្រង់ ទិសការអនុវត្តិ កិច្ចលទ្ឌកម្មរបស់គម្រោងឲ្យទទួលបាន ជោគជ័យ ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការប្រើប្រាស់ថវិកាគម្រោងឆ្លើយតបទៅនឹងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា។

     តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯ.ឧ អភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB),(IFAD)រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្បទានកម្ចីដ៏ធំធេងតាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២។ ឯ.ឧ អ៊ុយ សុធាវី ក៏បានស្នើដល់សិក្ខាកាម ទាំងគ្រូឧទ្ទេស និងវាគ្មិនទាំងអស់ ត្រូវចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ បទពិសោធន៍ឲ្យបានសកម្ម និងផុលផុស ដើម្បីពង្រឹងការអនុវត្តកិច្ចលទ្ធកម្មសំណង់នៅគ្រប់ថ្នាក់មានដំណើរការល្អ និងទាន់ពេលវេលា៕ មានវីឌីអូរខាងក្រោម៖

ប្រភពវីឌីអូរ អប្សរា ៖

អត្ថបទទាក់ទង