រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អាជ្ញាធរខេត្តបាត់ដំបងចុះហាមឃាត់ការសាងសង់សំណង់លើដីសាធារណៈរបស់រដ្ឋ (ដីចំណីអាំងកំពីងពួយ) ដែលស្ថិតស្រុកបាណន់ ខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដោយមានការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត សហការណ៍ជាមន្ទីរជំនាញ និងអាជ្ញាធរស្រុក ឃុំ ចុះហាមឃាត់បងប្អូនប្រជាពលរដ្ឋចំនួន ២ គ្រួសារ ដែលកំពុងសាងសង់ និងចាក់ដីរៀបចំសាងសង់ផ្ទះដីសាធារណៈរបស់(ដីចំណីអាំងកំពីងពួយង) ដែលស្ថិតនៅក្នុងភូមិតាង៉ែត ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការចុះហាមឃាត់នោះក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុក មេឃុំ សហគមន៍ កងកម្លាំង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សឿម ប៊ុនរិទ្ធិ បានធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផ្លូវច្បាប់ ផលប៉ះពាល់ជាសាធារណៈ និងធ្វើឱ្យបាត់បង់ប្រយោជន៍ជារួមក្នុងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅប៉ែនខាងក្រោមផងដែរ។

គូសបញ្ជាក់ផងដែរថា មុននឹងអាជ្ញាធរខេត្តចុះធ្វើការហាមឃាត់ មន្ទីរជំនាញ និងអាជ្ញាធរឃុំ បានធ្វើការហាមម្តងរួចមកហើយ ប៉ុន្តែគាត់នៅតែឆ្លៀតសាងសង់បន្តទៀត បន្ទាប់មកទើបមានអាជ្ញាធរខេត្ត ចុះមកធ្វើពន្យល់ណែនាំអប់រំម្ចាស់សំណង់ រួចក៏មានការឯកភាពគ្នា និងបានកំណត់កំរិតនៃការសាងសង់ និងធ្វើកិច្ចសន្យាបញ្ឈប់ការសាងសងបន្ថែមពីការព្រៀងគ្នា ដោយឡែក ១គ្រួសារទៀតបានធ្វការចាក់ដីលើដីចំណីអាំង គ្រោងនឹងសាងសាងផ្ទះ តែត្រូវបានក្រុមការងារធ្វើការហាមឃាត់ទាន់ពេលវេលា៕

អត្ថបទទាក់ទង