លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការរៀបចំ និងស្នើសុំដំឡើងអុងតែនរបស់ក្រុមហ៊ុន Metfone នៅសាលាខេត្តបាត់ដំបង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការរៀបចំ និងស្នើសុំដំឡើងអុងតែនរបស់ក្រុមហ៊ុន Metfone នៅសាលាខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមនខេត្ត មន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យ ក្រុមហ៊ុន Metfone និងអ្នកពាក់ព័ន្ធ ៕
ព័ត៌មានជាប់ទាក់ទង