រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំកិច្ចការពារសុវត្ថិភាពសង្គម និងបរិស្ថាន យន្តការដោះស្រាយបណ្តឹងតវ៉ាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមក្របខ័ណ្ឌគម្រោងកាត់ បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ នៅខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈ អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ ណែនាំកិច្ចការពារសុវត្ថិភាព សង្គម និងបរិស្ថាន យន្តការដោះស្រាយបណ្តឹងតវ៉ាគម្រោងហេដ្ឋរចនាសម្ព័ន្ធក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍លសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF) នៅសណ្ឋាគារប្រស៊ីដង់ នៃក្រុង-ខេត្តបាត់ដំបង ។

លោកអភិបាលរងខេត្ត បានថ្លៃងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺដើម្បីធ្វើការណែនាំពីគោលការណ៍ ពីនីតិវិធី និងបង្ហាត់បង្ហាញពីចំណុចគន្លឹះសំខាន់ៗ នៃដំណើរការគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប(TSSD-AF)ក្នុងការប្រមូលនូវទិន្នន័យចាំបាច់ដែលពាក់ព័ន្ធនឹងក្នុងការរៀបចំនូវរបាយការណ៍សុវត្ថិភាពសង្គម និងបរិស្ថាន និងដើម្បីធ្វើការណែនាំពីយន្តការនិងតួនាទី ការទទួលខុសត្រូវ របស់គណៈកម្មការដោះស្រាយ នូវបណ្តឹងតវ៉ាគ្រប់លំដាប់ថ្នាក់។

លោក អ៊ុយ សុធាវី ជានាយកគម្រោង(TSSD-AF) និងជាអភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថា៖តាមរយៈគម្រោងនេះ ក្រៅពីការផ្តល់ធនធានផ្នែកហិរញ្ញវត្ថុ គម្រោងក៏បានផ្តល់នូវចំណេះដឹងដក់ក្រុមការងារអនុវត្តថ្នាក់ខេត្ត ថ្នាក់ស្រុកនិងតាមបណ្តាឃុំគោលដៅក្នុងការអនុវត្តនូវគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ អ្វីដែលផ្តោតសំខាន់ទៀតនោះគម្រោងថែមទាំងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតក្រុមកែលម្អជីវភាព ការទម្លាក់ទុនចូលក្នុងក្រុមកែលម្អជីវភាព ការគ្រប់គ្រងគម្រោង នឹង ការផ្តល់ជំនាញបច្ចេកទេសផ្នែកកសិកម្ម ដែលជាផ្នែកមួយយ៉ាងសំខាន់ ដល់ការជម្រុញនូវកំណើនសេដ្ឋកិច្ច ក្នុងខេត្តបាត់ដំបង។

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត និងជានាយកគ្រប់គ្រងថ្នាក់ខេត្ត ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមូលនីធិជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម(IFAD)ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវជំនួយឥតសំណងនិងហិរញ្ញប្បទានកម្ចីដ៏ធំធេង តាមរយៈគម្រោង (TSSD-AF)។ ព្រមទាំងអស់លោក លោកស្រីក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ក្រុមទីប្រឹក្សា និង សេវាករទាំងអស់ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការអនុវត្ត្គម្រោងកន្លងមក។ហើយនៅក្នុងឱកាសនេះដែរ សូមសិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់និងខំស្វែងយល់នូវរាល់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់ ព្រមទាំងចូលរួមផ្តោតនូវការពិភាក្សាក្នយងការផ្លាស់ប្តូរយោបល់ ទស្សនៈទាន នូវគំនិតល្អៗ និងបទពិសោធន៍ឲ្យសកម្មផុលផុស ដើម្បីស្វែងរកនិងរិះរកឲ្យឃើញនូវចំណុចគន្លឹះសំខាន់ៗដែលជាធាតុផ្សំបញ្ចូលដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល នៅក្នុងការងាររបស៎ខ្លួន ទៅថ្ងៃខាងមុខ៕

អត្ថបទទាក់ទង