នៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១០ គ្រួសារ នៅលើដីទំនាស់ប្រមាណ ១៧ ហិចតា ដែលស្ថិតនៅចំណុចបឹងម្កាក់ ភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាល លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។