រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អាជ្ញាធរខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំឱ្យចាញ់បោកមេខ្យល់ លួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

  • 1.5ពាន់
  • ដោយ Sotheavy

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀង បានថ្លៃងក្នុងពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៧ ភូមិក្នុងឃុំកំរៀង សូមកុំចាញ់បោកមេខ្យល់លួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ប្រមាណ ២២៩ គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបានអង្ករ ទឹកត្រី ទឹកស៊ី និងថវិកា ដែលជាអំណោយរបស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត សប្បុជនជប៉ុន និងជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀងផងដែរ។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក តូច ឈួនសៅរិទ្ធិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំរៀង ឯកឧត្តម អ៊ុត ក្លឹង អនុប្រធាមក្រុមការងារចុះមូលដ្ឋានឃុំ អអផិបាលរងស្រុក មេឃុំ ភូមិ និងសហការីជាច្រើនរូបទៀត។

ថ្លៃងក្នុងឱកាសនេះដែល លោក សឿម ប៊ុនរិទ្ធិ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋកុំចាញ់បោកមេខ្យល់ លួចឆ្លងដែនខុសច្បាប់ចូលប្រទេស ដោយសារជំងឺកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយ ដូច្នេះប្រទេសថៃបានដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាស្ននរយៈពេល ១ខែបន្ថែមទៀត ។

លោក សឿម ប៊ុនរិទ្ធិ គូសបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរថៃបានកំណត់ឱ្យបងប្អូនប្រជាពលរដ្ឋមុនឆ្លងដែនទៅថៃត្រូវមានលុយតម្កល់នៅធនាគារ ៥ ម៉ឺនដុល្លារ និងមានលិខិតបញ្ជាក់ថាគ្មានជម្ងឺកូវីដ១៩ ទើបអាជ្ញាធរថៃអនុញ្គាតឱ្យចូលក្នុងប្រទេសថៃ ពីព្រោះអាជ្ញាធរថៃខ្លាចមានការឆ្លងជម្ងឺដល់បងប្អូនប្រជាពលរដ្ឋខ្លួនផងដែរ។

ឆ្លៀតក្នុងឪកាសដែរឯកឧត្តម បានក្រើនរំឮក និងផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាល និងការពារខ្លួន កុំឲ្យឆ្លង វីរុស កូវីដ-១៩ ,ដោយលាងដៃឱ្យបានញឹកញាប់ និងពាក់ម៉ាសពេលចេញពីផ្ទះ ឫទៅកាន់ទីសាធារណៈផងដែរ។

នៅក្និងនោះលោកអភិបាលរងខេត្ត ក៏ផ្សព្វផ្សាយអំពីការគោរពច្បាប់ចរាចរណ៍ថ្មី ដែលផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះ ជាពិសេសអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដើម្បីការពារសុខសុវត្ថិភាព អាយុជីវិត ។ មិនតែប៉ុណ្ណោះត្រូវខិតខំយកចិត្តទុកដាក់ក្នុងការងារ បង្កបង្កើនផល និងដាំដំណាំរួមផ្សំនៅជុំវិញផ្ទះ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនកំរិតជីវភាពក្នុងគ្រួសារ។

ក្រោយពីបញ្ចាប់ពិធីចែកសំណេះសំណាលរួចមក លោកអភិបាលរងខេត្ត និងក្រុមការងារ បានចុះពិនិត្យការសាងសងរបងសាលាបឋមសិក្សាជ្រៃ និងវិហារ ដែលជាការផ្តួចផ្តើមសាងសង់ក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានស្រុកកំរៀង និងពិនិត្យអណ្តូងទឹកស្នប់ ដែលជាជំនួយរបស់សប្បុជនជប៉ុន តាមរយៈលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តផងដែរ៕

អត្ថបទទាក់ទង