រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អំណោយរបស់សប្បុជនជប៉ុន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀង បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៤១ គ្រួសារ នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និង ឯកឧត្តម លោកប្រធាន-អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំរៀង រួមនិងអាជ្ញាធរស្រុក ឃុំ-ភូមិ ព្រមទាំងប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាក រស់នៅក្នុងភូមិឡាក់២ ស្ថិតក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបាននាំយក នូវ អំណោយ អង្ករ ទឹកសុទ្ធនិងថវិកាដើម្បីចែកជូនដល់បងប្អូនចំនួន៤១គ្រួសារ។ ហើយអង្ករ ដែលយកមកចែកជូននាពេលនេះជាអំណោយរបស់សប្បុរសជនជប៉ុន តាមរយៈលោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្នុងឃុំនិងភូមិនៅទីនេះ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារបានថ្លែងគូសបញ្ជាក់ថា៖ដោយសារតែវិបត្តកូវីដ-19 វាបានឆ្លងរាតត្បាតរីករាលដាលនៅពាសពេញពិភពលោក។ ហើយកម្ពុជាក៏មានការឆ្លងនិងចម្លងដែលបាននាំចូលពីក្រៅប្រទេសបានធ្វើឲ្យកម្ពុជាយើងជួបនូវវិបត្តពីកូវីដ-19ផងដែរ។តែបច្ចុប្បន្នវាបានជាសះស្បើយអស់ហើយ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម ចំពោះមុខនៅពេលនេះ គឺបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖ដោយ មើលឃើញពីបញ្ហាផលប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននៅទីនេះនិងដោយមានការណែនាំផ្ទាល់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជន សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់តាំងក្រុមការងារ ដើម្បីចុះសួរសុខទុក្ខពីជីវភាពផ្ទាល់របស់បងប្អូននៅតាមខ្នងផ្ទះ និងបានគិតគូរនាំយកនូវអំណោយជាស្បៀងបន្តិចបន្តួចមួយចំនួនដើម្បីជួយរំលែកនិងសម្រាលនូវការលំបាករបស់បងប្អូនបានមួយគ្រា។

លោកអភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានឃុំកំរៀងនិងស្រុកកំរៀង ក៏បានថ្លែងក្រើនរំលឹកនិងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិឡាក់២ និង បងប្អូនកូនក្មួយ ដែលចូលរួមទាំងអស់ថា៖ ស្ថិតក្នុងស្ថានភាពពីការរាតត្បាតជាសកល ដោយជម្ងឺកូវីដ-19 នៅមិនទាន់ធូរស្រាលនៅលើពិភពលោក និងពីបណ្តានៃប្រទេសជិតខាងយើងនៅឡើយ។ជាពិសេសនៅកម្ពុជាយើងបើទោះអ្នកជម្ងឺបានជាសះស្បើយអស់ទៅហើយក្តី តែមកទល់ពេលនេះអ្វីដែលបងប្អូនកូនក្មួយយើងត្រូវប្រកាន់ឲ្យខ្ជាប់ខ្ជួននោះ គឺ៖ ការរស់នៅស្អាតប្រកបដោយអនាម័យនិងការធ្វើអនាម័យជាប្រចាំ ក្នុងការលាងសម្អាតដៃនិងសាប៊ូ អាល់កុល និងជែលសម្អាតដៃ មុននិងកាន់អ្វីឬធ្វើអ្វី ដើម្បីការពារនូវសុខភាពអាយុជីវិតផ្ទាល់ខ្លួនយើងម្នាក់ៗនិងដើម្បីបញ្ចៀសឲ្យបានពីការឆ្លងនិងការចម្លង និងការផ្ទុះសាជាថ្មីឡើងវិញនៅក្នុងសហគមន៍យើងនីមួយៗនូវមេរោគកូវីដ-19 នេះឲ្យបានដាច់ខាត។ អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំងនៅពេលនោះរួមមាន៖ អង្ករ២៥គក្រ.ទឹកសុទ្ធមួយយួរ និងថវិកា១ម៉ឺនរៀល ក្នុងមួយគ្រួសារៗ៕

អត្ថបទទាក់ទង