លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីលទ្ធផលការចុះប្រមូលព័ត៌មាន ទិន្នន័យ និងការវាស់វែងរៀបចំធ្វើប័ណ្ណកម្មសិទ្ធិ អាកាសយន្តដ្ឋានបាត់ដំបង
នៅព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីលទ្ធផលការចុះប្រមូលព័ត៌មាន ទិន្នន័យ និងការវាស់វែងរៀបចំធ្វើប័ណ្ណកម្មសិទ្ធិ អាកាសយន្តដ្ឋានបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។
នៅក្នុងពិភាក្សានោះក៏មានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរងក្រុង ស្រុក លោកប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាយកប្រលានយន្តហោះ មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ព័ត៌មានជាប់ទាក់ទង