ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការរៀបចំ និងកែលម្អរច្រាំងស្ទឹងត្រើយខាងលិច ចាប់ពីវេទិកាអុំទូកដល់មុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
នៅព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុង ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យការរៀបចំ និងកែលម្អរច្រាំងស្ទឹងត្រើយខាងលិចចាប់ពីវេទិកាអុំទូកដល់មុខមន្ទីរពេទ្យបង្អែខេត្តបាត់ដំបង ។
ក្នុងដំណើរការចុះពិនិត្យនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត យក៏ជំរុញដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវធ្វើការពន្លឿនការសាងសង់បានទាន់ពេលវេលា មុនពេលទឹកស្ទឹងសង្កែមានកម្ពស់កើនឡើងនៅរដូវវស្សា ននិងអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសផងដែរ៕
ព័ត៌មានជាប់ទាក់ទង