រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តបន្តឆ្នាំ២០១៩

  • 1.1ពាន់
  • ដោយ SokMean

នាព្រឹកថ្ងៃ ពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯក ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការស្តីទី និងជានាយសេនាធិការយោធភូមិភាគទី៥។

សន្និបាតបូកសរុបនេះមានការចូលរួមថ្នាក់អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា មេញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹងរងបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាព នានាជុំវិញខេត្ត អភិបាលក្រុង.ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការ សមាគម ក្នុងខេត្តចំនួនជា៦០០នាក់។

បន្ទាប់ពីឯកឧត្តម ងួន រតន: បានឡើងមានប្រសាសន៍បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ ដោយ ផ្អែកលើគោលការណ៍ ទាំង៦ដែលសន្និបាត បានដាក់ចេញនួវប្រធានបទគន្លឹះតាមវិស័យជំនាញសំខាន់ៗ ដើម្បីធ្វើបទអន្តរាគមន៍ទៅលើគន្លឹះនៃបញ្ហាប្រឈមនិងដំណោះស្រាយ នូវ បញ្ហាទាំងនេះរួមមាន៖ ១. បញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងកិច្ចសហការ របស់អាជ្ញាធរមូលដ្ឋាន។ ២.បញ្ហាទឹក សម្រាប់ប្រើប្រាស់និងប្រព័ន្ធស្រោចស្រពលើវិស័យ កសិកម្ម។ ៣. បញ្ហាទំនាស់ដីធ្លី និង ពីបញ្ហាសំណង់ប ណ្តោះអាសន្ន។៤.បញ្ហាការប្រើប្រាស់ដីចំណីផ្លូវ។ ៥.បញ្ហាការផ្តល់សេវារដ្ឋបាល តាមរយៈច្រកចេញចូលតែមួយ។៦.បញ្ហាសណ្តាប់ធ្នាប់ និងអនាម័យក្នុងក្រុង។ដើម្បីរួមគ្នារកដំណោះស្រាយបញ្ហាប្រឈម ដែលកើតមានឡើងក្នុងការបំ ពេញភារកិច្ចនិងពិនិត្យបន្ថែម ក្នុងការកែលម្អនូវចំណុចខ្វះ ខាត សម្រាប់ធានាក្នុងការអនុវត្តការងារក្នុងឆ្នាំ២០១៩ ឲ្យកាន់តែមានភាពប្រសើរនិងប្រសិទ្ធភាពជាងមុន។        នេះគឺជាការថ្លែងរំលេច របស់ឯ.ឧ ងួន រតនៈ អភិបា លខេត្តបាត់ដំបងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធ ផលការងាររដ្ឋបាលខេត្តបាត់ដំបងឆ្នាំ២០១៨ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់រួមគ្នាផ្តល់ នូវគំនិត យោបល់ បទពិសោធន័ល្អៗដែលជាមូលដ្ឋានសម្រាប់បន្តអនុវត្តការងារឲ្យទទួលជោគជ័យ។

 ឯកឧត្តម ងួន រតនៈ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ទន្ទឹមនឹងសមិទ្ធផលសម្រេចបាន យើងក៏នៅមានកិច្ចការជាច្រើ នទៀត ដើម្បីបំពេញតាមតម្រូវការចាំបាច់ និង សំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចនេះសូមសមាជិក ស មាជិកា នៃ អង្គសន្និបាតទាំងមូល ក៏ដូចជាតំណាងវិស័យជំនាញនីមួយៗត្រូវលើកឡើងនូវបទអន្តរាគមន៍ និងឆ្លុះប ញ្ចាំងពីលទ្ធផលវិជ្ជមាននិងអវិជ្ជមាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកដើម្បីតម្រង់ទិសការងារ ដើម្បីប្រមូលផ្តុំនូវធាតុចូលសំខាន់ៗនិងវាយតម្លៃឲ្យបានសុក្រឹត្យនិងជាមូលដ្ឋានធ្វើការពិចារណាឲ្យស្របទៅតាមកម្ម វិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ។

       ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ទៀតថា៖ យើងទាំងអស់គ្នាមានមោទនភាពចំពោះសមិទ្ធផល ធំៗជាប្រវត្តិសាស្ត្រដែលសម្រេចបានក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ហើយសមិទ្ធផលទាំងនេះក៏កើតចេញពីការ អនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនិងការរួមចំណែកដល់ការលើកស្ទួយកម្រឹតជីវភាព របស់ប្រជាព លរដ្ឋ ដោយការខិតខំប្រឹងប្រែង លះបង់ខ្ពស់ ទាំងប្រាជ្ញា ស្មារតី ដែលជាថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក មន្ទីរ អង្គភាពនានា ឃុំ សង្កាត់ សមត្ថកិច្ចគ្រប់ថ្នាក់ អង្គការសមាគម សប្បុ រសជន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធដទៃទៀត។

បន្ទាប់ពីឯកឧត្តមអភិបាលខេត្តបាត់ដំបងមានប្រសាសន៍ចប់ ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្តបានឡើងធ្វើបទបង្ហាញពីសកម្មភាពការងារ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តបានអនុវត្តឆ្នាំ ២០១៨កន្លងមក។

បន្ទាប់មកលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនបានឡើងធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ដែលបានអនុវត្តកន្លងមក ជូនដល់គណៈអធិបតី និងអង្គសន្និបាតទាំងមូល ។

សូមជម្រាបថា រដ្ឋបាលខត្តបាត់ដំបង តែងតែរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ ដោយឡែក ក្នុងឆ្នាំនេះរដ្ឋបាលខេត្តបានជ្រើសយកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តនៅឆ្នាំ២០១៩ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ ។

អត្ថបទទាក់ទង